កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សុខា និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ បាននាំយកប្រាក់រៃអង្គាស ២០៤,០០០ រៀល (ពីរសែនបួនពាន់រៀល) ជូនសមាជិកសហជីពចំនួន០១នាក់ ៖
១.ឈ្មោះ ហ៊ុន សុខគា ភេទ ស្រី អត្តលេខ ២៥០៣០៣៨ ផ្នែក ដេរ BS.1 មូលហេតុដោយសារកូនរបស់គាត់បានស្លាប់ក្នុងផ្ទៃពោះ ឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ។
ឆ្លៀតឱកាសនោះ លោក សុខា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕




