• English
  • ភាសាខ្មែរ
  • Chinese

កញ្ញា ផល ភា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀល ជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ កញ្ញា ផល ភា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានរៀបចំប្រគល់ប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀល ជូនសមាជិកសហជីពដូចខាងក្រោម៖
១ សមាជិកដែលមានផ្ទៃពោះដាក់ច្បាប់សម្រាល មានចំនួន ២នាក់ សរុបទឹកប្រាក់ឧបត្ថម្ភជូនចំនួន ២០០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល
២ សមាជិកដែលមានជម្ងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានចំនួន ២នាក់ សរុបទឹកប្រាក់ឧបត្ថម្ភជូនចំនួន ២០០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល
និងទី៣ សមាជិកគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ១នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល៕