កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា លោក អ៊ុ ភារះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បាននាំយកប្រាក់ឧបត្ថម្ភនិងរៃអង្គាសពីក្រុមហ៊ុន ព្រមទាំងបងប្អូនកម្មករ-កម្មការិនីសរុបចំនួន ១,០៥៨,០០០ រៀល (មួយលានប្រាំម៉ឺនប្រាំបីពាន់រៀល) ជូនសមាជិកសហជីពម្នាក់ឈ្មោះ សុខ សំអឿន ភេទប្រុស អត្តលេខ ZC ១០១៨ ផ្នែក ឃ្លាំងសម្រេច មូលហេតុគាត់រអិលជើងធ្លាក់ពីលើឡានបណ្ដាលឲ្យបាក់ឆ្អឹងកដៃខាងឆ្វេង ហើយថវិកានិងសម្ភារៈមួយចំនួនបានយកជូនគាត់រួមមាន៖ សហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជាឧបត្ថម្ភទឹកប្រាក់ចំនួន ៩០,០០០ រៀល លោកនាយកក្រុមហ៊ុនចូលរួមឧបត្ថម្ភទឹកដោះគោស្រស់ចំនួន ២ កេះ នឹងថវិកាចំនួន ២០០ដុល្លារ(ប្រាំបីសែនរៀល) និងថវិកាដែលរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេន សែនស៊ូ (ខេមបូឌា) ឯ.កមានចំនួនទឹកប្រាក់ ១៦៨,០០០ (មួយសែនប្រាំមួយម៉ឺនប្រាំបីពាន់រៀល) ។
ឆ្លៀតឱកាសនោះ លោក អ៊ុ ភារះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេន សែនស៊ូ (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកស្រីប្រធាន ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕






