• English
  • ភាសាខ្មែរ
  • Chinese

ថវិការៃអង្គាសបានជាង ១៤ម៉ឺនរៀល ត្រូវបានប្រគល់ជូនសមាជិកសហជីពរោងចក្រ ឡូរិន ហ៊្វូតវែរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោក អ៊ឹម ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូតវែរ ឯ.ក (ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានរាយការណ៍ជូនថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ឱ្យបានជ្រាបថា លោក សុង រក្សា (អត្ថលេខ LR9106S) ដែលជាសមាជិកសហជីព បានជួបគ្រោះថ្នាក់ចរាចរណ៍។

ទទួលបានការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ក្រុមការងារសហជីពបានចាត់តាំងការរៃអង្គាសថវិកាឧបត្ថម្ភ និងប្រមូលបានថវិកាសរុបចំនួន ១៤៣,០០០ រៀល (ដប់បួនម៉ឺនបីពាន់រៀល)។ ថវិកានេះត្រូវបានប្រគល់ជូនប្អូនស្រីរបស់ជនរងគ្រោះតំណាងឱ្យរូបលោកផ្ទាល់ រួចរាល់ហើយ។

អត្ថបទទាក់ទងដទៃទៀត