• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិក ៥ រូប ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ និងលំហែមាតុភាព

 

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជាតំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ) បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ៤៥០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០ រៀល

ការឧបត្ថម្ភនេះ ធ្វើឡើងដើម្បីសម្រួលការចំណាយជូនដល់បងប្អូនសមាជិកសហជីព ដែលបានដាក់ច្បាប់រៀបអាពាហ៍ពិពាហ៍ និងសម្រាកលំហែមាតុភាព។

នាឱកាសនោះ តំណាងសហជីពប្រចាំក្រុមហ៊ុន និងសមាជិកទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីប្រធាន ហ៊ុន រស្មី ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនី