ខេត្តកណ្ដាល៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោកស្រី រស់ លឹមអុី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា លោក ប៊ិន បញ្ញា ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ហ្វូខឹស មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល) បាននាំយកប្រាក់ឧបត្ថម្ភ និងថវិការៃអង្គាសទៅប្រគល់ជូនកម្មករនិយោជិតម្នាក់ដែលជាសមាជិកសហជីព។
កម្មករដែលទទួលបានការឧបត្ថម្ភនេះមានឈ្មោះ គន្ធា ភារ៉ុន (ភេទប្រុស អត្តលេខ ៥៧៣ ផ្នែកដេរ) ដែលបានជួបគ្រោះថ្នាក់បែកដៃ។ ថវិកាដែលបានប្រគល់ជូនរួមមាន៖
- ថវិកាឧបត្ថម្ភពីសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា៖ ចំនួន ៩០,០០០ រៀល
- ថវិកាបានមកពីការរៃអង្គាស៖ ចំនួន ៦០,០០០ រៀល
- សរុប៖ ១៥០,០០០ រៀល
ក្នុងឱកាសនោះដែរ ក្រុមការងារសហជីពក៏បានជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ឱ្យជួបតែសំណាងល្អ និងទទួលបានផលបុណ្យស្មើៗគ្នា។





