• English
  • ភាសាខ្មែរ
  • Chinese

ទឹកចិត្តសាមគ្គី៖ សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិការៃអង្គាសជួយដល់សមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ_ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា លោកស្រី ឃិត សុភី ប្រធានសហជីពទឹកចិត្ដស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.ក (ភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ) បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី ដើម្បីជួយសម្រាលទុក្ខលំបាកសមាជិកម្នាក់។

ថវិកាដែលរៃអង្គាសបានសរុបចំនួន ២៦០,០០០ រៀល ត្រូវបាននាំយកទៅប្រគល់ជូនសមាជិកសហជីពឈ្មោះ ហេង ភាស់ (ភេទប្រុស អត្តលេខ ១១១៦៧ ផ្នែកដេរ) ដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង។

ក្នុងនាមតំណាងសហជីព និងជំនួសមុខឱ្យសាមីខ្លួន យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា។ សូមជូនពរបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសល សុខភាពល្អ និងលាភជ័យគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត