• English
  • ភាសាខ្មែរ
  • Chinese

សហជីពមូលដ្ឋានរោងចក្រ ស៊ីនប៉ូ ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកជួបការលំបាក និងមានធុរៈសរុប ១២នាក់

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា, លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន រួមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក (ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ) បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ,៤៤០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ១២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០ រៀល

សមាជិកដែលទទួលប្រាក់ឧបត្ថម្ភ រួមមាន៖

១. សមាជិករៀបអាពាហ៍ពិពាហ៍ ចំនួន ០៥ នាក់

២. សមាជិកសម្រាលបុត្រ ចំនួន 0៥ នាក់

៣. សមាជិកមានជំងឺធ្ងន់ធ្ងរ ចំនួន ០២ នាក់

នាឱកាសនោះ ខាងតំណាងសហជីពមូលដ្ឋាន ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លី វិចិត្រ និងលោកអនុប្រធាន ឡាយ សំអូន ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិកជានិច្ច។ ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ ឱ្យជួបតែសំណាងល្អ និងមានសុខភាពល្អគ្រប់ៗគ្នា។