• English
  • ភាសាខ្មែរ
  • Chinese

សហជីពប្រចាំក្រុមហ៊ុន សុីនប៉ូ ពាំនាំថវិកាឧបត្ថម្ភជាង ១លាន៥សែនរៀល ជូនសមាជិកចំនួន ១៣នាក់

រាជធានីភ្នំពេញ៖ ការយកចិត្តទុកដាក់លើសុខទុក្ខសមាជិក! កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន ព្រមទាំងក្រុមការងារប្រចាំក្រុមហ៊ុន សុីនប៉ូ (ខេមបូឌា) ហ្វូតវ៉ែ ឯ.ក (ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ) បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ១,៥៦០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ១៣ នាក់ ដោយម្នាក់ៗទទួលបាន ១២០,០០០ រៀល។

សមាជិកដែលទទួលបានការឧបត្ថម្ភរួមមាន៖

  • រៀបអាពាហ៍ពិពាហ៍៖ ចំនួន ០២ នាក់
  • សម្រាលកូន៖ ចំនួន ០៨ នាក់
  • មានជំងឺ៖ ចំនួន ០២ នាក់

នាឱកាសនោះ តំណាងសហជីពបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខរបស់កម្មករនិយោជិត ព្រមទាំងបានជូនពរឱ្យសមាជិកទាំងអស់ជួបតែសំណាងល្អ និងមានសុខភាពល្អគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត