• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀល ជូនសមាជិកសហជីពដែលរៀបអាពាហ៍ពិពាហ៍ចំនួន២នាក់ និងសម្រាលកូនចំនួន១នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖

១.ឈ្មោះ ធឿន ចាន់នឿន មូលហេតុសម្រាលកូន។

២.ឈ្មោះ ផេន ចំរើន មូលហេតុរៀបអាពាហ៍ពិពាហ៍។

៣.ឈ្មោះ ឈួន វណ្ណី មូលហេតុរៀបអាពាហ៍ពិពាហ៍។

នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត