• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ប៊ុត សំណាង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ប៊ុត សំណាង និងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០,០០០រៀល ជូនសមាជិកសហជីពដែលទើបសម្រាលកូន និងរៀបអាពាហ៍ពិពាហ៍។ ការផ្ដល់ប្រាក់ឧបត្ថម្ភទាំងនោះរួមមាន៖

១ អ្នកសម្រាលកូនមានចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល សរុបប្រាប់ឧបត្ថម្ភមានចំនួន ៣០០,០០០រៀល

២ អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល សរុបប្រាប់ឧបត្ថម្ភមានចំនួន ១៨០,០០០រៀល

ឆ្លៀតក្នុងឱកាសនោះ លោកស្រី​ ប៊ុត សំណាង ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែគិតគូសុខទុក្ខដល់ បងប្អូនកម្មករសមាជិកទាំងអស់គ្នា និងសូមជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥នេះ សូមបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ជួបប្រទះតែសំណាងល្អ សុខភាពល្អ ប្រាថ្នាអ្វីសម្រេចដូចបំណងប៉ងប្រាថ្នា៕