• English
  • ភាសាខ្មែរ
  • Chinese
លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់

លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖ ១.អ្នកសម្រាលកូនចំនួន៣នាក់។ ២.អ្នករៀបអាពាហ៍ពិពាហ៍ចំនួន១នាក់។ ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ក៏សូមថ្លែងអំណរគុណដល់លោក អ៊ឹម​ ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១២៥,៩០០រៀលជូនកម្មករម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១២៥,៩០០រៀលជូនកម្មករម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី​ ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១២៥,៩០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ អ៊ឹម ផល្លី ភេទប្រុស អត្តលេខZA0070 ផ្នែកតុកាត់ មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ដងកាំបិត។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក  និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន១,៥៧៥,៦០០រៀលជូនកម្មការិនីម្នាក់ដែលបានទទួលមរណភាព

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន១,៥៧៥,៦០០រៀលជូនកម្មការិនីម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី​ ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១,៥៧៥,៦០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ថុន ពេជ អត្តលេខ១០០៩៥ ផ្នែកខ្សែទឹកហូB1 មូលហេតុគាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់រួមមាន៖ ១.ការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កចំនួន៧៦៥,៦០០រៀល។ ២.ការឧបត្ថម្ភពីក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.កចំនួន​២០០,០០០រៀល។ ៣.ការឧបត្ថម្ភពីសហជីពទឹកចិត្តស្រ្ដីកម្ពុជាចំនួន ២០០,០០០រៀល។ ៤.ប្រាក់ខែចុងក្រោយរបស់គាត់ចំនួន១០២,៥ដុល្លា។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ដុងសិន ហ្វ៊ូដវែរ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក  និងសូមជូនពរកម្មករនិយោជិតទាំ...