• English
  • ភាសាខ្មែរ
  • Chinese

职工特别新闻节目

លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០១,៤០០រៀល ជូនសមាជិកសហជីព

លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០១,៤០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខ​​ែមករា ឆ្នាំ២០២៤ លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន អេ ជេ ថេក ស្ថាយ ឯ.ក ស្ថិតនៅផ្លូវលេខ130 ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភបានពីការរៃអង្គាសចំនួន ១០១,៤០០រៀល ជូនសមាជិកសហជីពឈ្មោះ សោម សុម៉ាលី ភេទស្រី អត្តលេខAJ00052 តួនាទីប្រធានដេរ ក្រុមA2 មូលហេតុកូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត។  លោក ទិត សុភា និងលោក ឌី សំបាន តំណាងបងប្អូនកម្មករប្រចាំក្រុមហ៊ុន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពបងស្រីដែលបាត់បង់ម​នុស្សជាទីស្រលាញ់ និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលបានចូលរួមជាថវិការផ្ទាល់ខ្លួន និងតាមសទ្ធាជ្រះថ្លា។ ព្រមទាំងសូមជូនបុណ្យកុសល្យបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន  អេ ជេ ថេក ស្ថាយ ឯ.ក ឱ្យបានស្មើរៗគ្នា៕

លោក យ៉ាង សាវណ្ណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៧២៦,៤០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក

លោក យ៉ាង សាវណ្ណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៧២៦,៤០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សាវណ្ណ និងលោកស្រី លៀង ស្រីហៀង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកដែលកំពុងជួបទុក្ខលំបាក។ ប្រាប់ឧបត្ថម្ភទាំងនោះបានមកពីការរៃអង្គាសពីបងប្អូនជាសមាជិកសហជីព និងថវិការបស់សហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា សរុបថវិកាឧបត្ថម្ភមានចំនួនសរុប ៧២៦,៤០០រៀល ដោយក្នុងនោះរួមមាន៖ ១ ឈ្មោះ សុខ ចន្ធូ អត្តលេខBW0308 ក្រុម6 ដែលវះកាត់ត្រចៀក ទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធសហជីពចំនួន ១០០,០០០រៀល និងបានប្រាក់រៃអង្គាសបន្ថែមចំនួន ១៧៤,០០០រៀល។ សរុបទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៧៤,០០០រៀល ២ ឈ្មោះ កយ ផាត អត្តលេខBW1923 ផ្នែកដេរ ក្រុម11 មូលហេតុឪពុកគាត់ទទួលមរណៈភាព ទទួលបានប្រាក់រៃអង្គាសចំនួន ២២៥,៧០០រៀល និងទី៣ ឈ្មោះ មោក ណុប អត្តលេខBW1977 ក្រុម19 ត្រូវជាប្តីឈ្មោះគប់ គន្ធា អត្តលេខBW0421 ក្រុមសាប់ ជាប្រពន្ធ ដែរបានគ្រោះថ្នាក់ចរាចរណ៍រហូតបាក់ឆ្អឹងដងកាំបិត ទទួលបានប្រាក់រ...

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ជូនថវិការឧបត្ថម្ភចំនួន ៨,០៣១,២០០រៀល ដល់សមាជិកសហជីពនៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ជូនថវិការឧបត្ថម្ភចំនួន ៨,០៣១,២០០រៀល ដល់សមាជិកសហជីពនៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ថវិការឧបត្ថម្ភចំនួនសរុប ៨,០៣១,២០០រៀល ជូនដល់សមាជិកសហជីពចំនួនសរុប ៦៤នាក់ ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ក្នុងនោះរួមមាន៖ ១ អ្នកទើបរៀបអាពាហ៍ពិពាហ៍មានចំនួន ២៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបថវិការឧបត្ថម្ភចំនួន ៣,១២០,០០០រៀល ២ អ្នកសម្រាលកូនមានចំនួន ៣៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបថវិការឧបត្ថម្ភចំនួន ៤,៤៤០,០០០រៀល ៣ អ្នកមានជម្ងឺធ្ងន់ធ្ងរចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបថវិការឧបត្ថម្ភចំនួន ២៤០,០០០រៀល និងទី៤ សមាជិកដែលឪពុកទើបទទួលមរណៈភាពមានចំនួន ១នាក់ ទទួលប្រាក់ឧបត្ថម្ភបានពីការរៃអង្គាសចំនួន ២៣១,២០០រៀល។ ឆ្លៀតក្នុងឱកាសនោះ លោក សែ ចិត និងក្រុមការងារ ក៏ថ្លែងអ...