កណ្ដាល៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឈុន រតនា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុម លីអូណា (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលទើបនឹងសម្រាលកូនរួច មានចំនួន ៤នាក់ ដោយម្នាក់ៗទទួលបាន ៩០,០០០រៀល សរុបជាថវិការឧបត្ថម្ភមានចំនួន ៣៦០,០០០រៀល៕