• English
  • ភាសាខ្មែរ
  • Chinese

លោក ភុន ផាន និងលោក មឿន រ៉ើន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ជូនថវិការឧបត្ថម្ភចំនួន ១៦២,៦០០រៀល ដល់សមាជិកសហជីពនៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ភុន ផាន និងលោក មឿន រ៉ើន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ថវិការឧបត្ថម្ភបានពីការរៃអង្គាសចំនួនសរុប ១៦២,៦០០រៀល ជូនឈ្មោះ ឪ រឹម ភេទស្រី អត្តលេខ២៨២០០ ផ្នែកដេរ ក្រុមC8 ដោយសារ កូនរបស់គាត់បានទទួលមរណភាព។

相关文章