កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក វេត វី តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុនខាយណាង តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះ សាត ថាវិន ផ្នែកតុកាត់ មូលហេតុដោយសារ.ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថវិការប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ២០០,០០០រៀល។