• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មករឈ្មោះ អ៊ូ សុក្ខា អត្ថលេខ02001 ក្រុមទឹកថ្នាំ(D12) មូលហេតុដោយសារប្ដីរបស់បានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១០ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅភូមិត្បែងពក ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត ថវិកាដែលរៃអង្គាសពីបងប្អូនកម្មករ កម្មការនីប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ៣០៥,៧០០រៀល៕

相关文章