• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ចាន់ ផល្លា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន

កំពង់ស្អឺ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោកស្រី ចាន់ ផល្លា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ជូនសមាជិកសហជីពចំនួន ២នាក់ ក្នុងនោះរួមមាន៖
១ ឈ្មោះ ទូច ស្រីលីន អត្តលេខ៨៦២០ ផ្នែកដេរ ក្រុមទី៦ មូលហេតុ៖គ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល
២ ឈ្មោះ ម៉ៃ ម៉ានី អត្តលេខ៨៦៧៥ ក្រុមចល័ត មូលហេតុ៖វះកាត់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល។
ក្នុងនាងលោកស្រី ចាន់ ផល្លា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមជូនពរបងប្អូនកម្មករកម្មការិនីទាំងអស់ ក្នុងឆ្នាំថ្មី ឆ្នាំ២០២៥ សូមមានសុខភាពល្អ និងសំណាងល្អគ្រប់គា្នៗ៕