• English
  • ភាសាខ្មែរ
  • Chinese

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១៣៧,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា)ឯ.ក

កំពង់ស្ពឺ ៖នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិត្រពាំងឈូ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ១៣៧,០០០រៀល ជូនសមាជិកសហជីពដែលកូនរបស់គាត់ទទួលមរណៈភាពក្នុងផ្ទៃ។ លោក នុច រ៉ុង តំណាងសហជីពសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសាររបស់បងស្រីផងដែរ៕