• English
  • ភាសាខ្មែរ
  • Chinese

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៤១,៨០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង និងក្រុមការងារតំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រគល់ថវិកាឧបត្ថម្ភចំនួន ២៤១,៨០០រៀល ជូនសមាជិកដែលកំពុងជួបទុក្ខលំបាកដូចខាងក្រោម៖

១ ឈ្មោះ លន់ សុខឃៀ ភេទប្រុស អត្តលេខ D0324 មុខងារលាបទឹកថ្នាំ ក្រុមB មូលហេតុឪពុករបស់គាត់បានទទួលមរណៈភាព ទទួលបានថវិកាបានពីការរៃអង្គាសចំនួន ១៤១,៨០០រៀល និងទី២ ឈ្មោះ សឿម គឹមសាត ភេទស្រី អត្តលេខ L0025 មុខងារដេរ ក្រុមA1 មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល។

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចែករំលែកនូវថវិការបស់ខ្លួនក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមក៕