• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ សហជីពមូលទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការអនុញ្ញាតិពីឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សូត្រ សុជាតិ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកចំនួន ៥នាក់ ដែលមានទឹកប្រាក់សរុប ៦០០,០០០រៀល ក្នុងនោះរួមមាន អ្នកសម្រាលកូនរួច និងអ្នកឈឺ(វះកាត់) ហើយក្នុងម្នាក់ទទួល ១២០,០០០រៀល៕