• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤១៨,៥០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភបានចំនួន ៤១៨,៥០០រៀលជូនសមាជិកសហជីពដូចជា៖

១ ឈ្មោះ សន សុភា អត្តលេខ22686 ភេទប្រុស ផ្នែកតុកាត់ មូលហេតុមានជំងឺវះកាត់កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យ ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ២៩៨,៥០០រៀល

ទី២ ឈ្មោះ ភន ពុទ្ធា អត្តលេខ22248 ភេទស្រី ផ្នែកតុកាត់ មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល

និងទី៣ ឈ្មោះ ឌីម ចាន់ធា អត្តលេខ21098 ភេទស្រី នៅអាគារដេរ ក្រុម2 មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល៕

相关文章