• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត និងក្រុមការងារសហជីពតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានឧបត្ថម្ភទឹកប្រាក់ជូនដល់សមាជិកសហជីពចំនួន១៦នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានិងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានឧបត្ថម្ភទឹកប្រាក់ចំនួន១,៩២០,០០០រៀលជូនសមាជិកសហជីពចំនួន១៦នាក់ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន១២០,០០០រៀល ក្នុងនោះរួមមាន៖

  1. អ្នករៀបអាពាពិពាហ៍ចំនួន ៥នាក់
  2. អ្នកសម្រាលកូនចំនួន ៩នាក់
  3. អ្នកឈឺលើសពីមួយសប្ដាហ៍មានចំនួន ២នាក់

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កសូមថ្លែងអំណរគុណទៅដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕