កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកថវិកាពីការរ៉ៃអង្គាសពីបងប្អូនកម្មករឧបត្ថម្ភជូនកម្មករកម្មការិនី ឈ្មោះ វ៉ិត គង់ ធ្វើការនៅផ្នែកវេចខ្ចប់ រងគ្រោះថ្នាក់ចរចារណ៍ រងរបួសធ្ងន់ និងប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដោយក្មេងស្ទាវគប់និងមួកសុវត្តិភាព បណ្តាលអោយធ្លាក់ពីលើម៉ូតូ ក្នុងកំឡុងពេលចេញពីធ្វើការត្រលប់ទៅផ្ទះ។ ថវិកាដែលផ្ដល់ជូនមានចំនួន ១៣១,៣០០រៀល៕