• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិគីររស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាជូនកម្មការិនីជាសមាជិកសហជីពឈ្មោះ វ៉ាន់ ស្រីលាង អត្ថលេខ៖FCO.1158 មុខងារលាបគែម ដោយម្ដាយទទួលមរណៈភាព។ ចំនួនថវិកាឧបត្ថម្ភដែលផ្ដល់ជូនមានចំនួន ២៦១,០០០រៀល៕