• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក អ៉ឹម ចាន់ថៃ ប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាឧបត្ថម្ភជូនកម្មការិនីដែលជាសមាជិកសហជីពឈ្មោះ គីម ថា អត្តលេខៈ ២២៥៨ នៅខ្សែទឹកហូរ ដោយសារគាត់មានទុកជាទម្ងន់ ម្ដាយរបស់គាត់ទទួលមរណៈភាព។ ថវិកាឧបត្ថម្ភដែលផ្ដល់ជូនគាត់មានចំនួន ២៦៥,៥០០រៀល៕