កំពង់ស្ពឺ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងតំណាងក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចុះទស្សនៈកិច្ចនៅវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្ដកំពង់ស្ពឺ និងបាននាំយកសម្ភរៈមួយចំនួនដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ព្រមទាំងសម្ភារៈសិក្សាមួយចំនួនទៀត ចែកជូនសិស្សានុសិស្សដែលកំពុងស្នាក់នៅសិក្សានៅវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្ដកំពង់ស្ពឺ៕