នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន ធី & អិល (ខេមបូឌា) ហ៊ែនប៊ែក អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ រួមនិង លោក អ៊ឹម ឌីណា ព្រមទាំងក្រុមការងារ តំណាងថ្នាក់ដឹកនាំសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំនៅក្រុមហ៊ុន ធី & អិល (ខេមបូឌា) ហ៊ែនប៊ែក អ៊ិនដាសស្ទ្រៀល ឯ.ក បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គ្រឿងឧបភោគបរិភោគ រួមមាន៖
១. អង្ករមានចំនួន ២០បេ (ក្នុង១បេមានទម្ងន់ ២៥គីឡូក្រាម)
២. ទឹកត្រីមានចំនួន ១០យួរ
៣. ត្រីខកំប៉ុងមានចំនួន ១០យួរ
៤. ទឹកដោះគោមានចំនួន ១០កេស ។





