• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ពុធ និងក្រុមការងារតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ បានរៃអង្គាសទឹកប្រាក់សរុបចំនួន៣៣០,៣០០រៀលជូនដល់ប្អូនស្រីម្នាក់ដែលរបស់ឪពុកគាត់ទទួលមរណភាពដោយសារជំងឺរោគាពាទ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានរៃអង្គាសទឹកប្រាក់ចំនួន៣៣០,៣០០រៀលជូនបងស្រីម្នាក់ឈ្មោះ ថា ស្រីនុត អត្តលេខ១២០៨ ក្រុមដេរពីរ រស់នៅភូមិ ត្រពាំងត្របែក ឃុំ រុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មូលហេតុឪពុករបស់គាត់បានទទួលមរណភាពដោយសារជំងឺរោគាពាទ។

នាឱកាសនោះសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមអគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អនិងបុណ្យកុសលស្មើៗគ្នា៕

相关文章