• English
  • ភាសាខ្មែរ
  • Chinese

តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា និងសម្ភារៈជូនលោកយាយ ដែលកំពុងមានការខ្វះខាត

កំពង់ឆ្នាំង៖ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ លោក វេត វី និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ជំនួសមុខឱ្យ ឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកថវិកា និងសម្ភារៈមួយចំនួនចែកជូនលោកយាយ ចំនួន ២(ពីរ)នាក់ ដែលមានការខ្វះខាត។

លោកយាយទី១ មានឈ្មោះ ឈួន ហាន រស់នៅម្នាក់ឯង ដែលស្ថិតនៅក្នុងភូមិវាលតាគីង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកយាយទី 2 មានឈ្មោះ មាស សយ រស់នៅជាមួយចៅកំព្រាពីរនាក់ ស្ថិតនៅក្នុងភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ចំនួនសម្ភារៈប្រគល់ជូនលោកយាយទាំង២(ពីរ) សរុបរួមមាន៖

១.អង្ករ 100គីឡូក្រាម

២.ថវិការជូនលោកយាយទាំង២នាក់ ២០០,០០០រៀល (១០០,០០០រៀល/ម្នាក់)

៣.ទឹកស៊ីអ៊ីវ ២យួរ

៤.ទឹកត្រី ១យួរ

៥.ខ្លាញ់ ២ដប

៦.ស្ករស ២គីឡូក្រាម

៧.ប៊ីចេង ១គីឡូក្រាម

៨.អ្នកមីងមេភូមិពីរនាក់ ៤០,០០០រៀល

សរុបជាថវិកាមានចំនួន ៥៩០,០០០រៀល៕