• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី អ៉ីនធើណេសិនណល (ខេអេច) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី អ៉ីនធើណេសិនណល (ខេអេច) ឯ.ក ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បាននាំយកថវិកាឧបត្ថម្ភជូនកម្មករកម្មការនីចំនួន ១០នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១២០,០០០រៀល ក្នុងនោះរួមមាន៖

១.អ្នករៀបអាពាហ៍ពិពាហ៍ចំនួន ៦នាក់ ទឹកប្រាក់ ៧២០,០០០រៀល  

២.អ្នកសម្រាលកូនឬលំហែមាតុភាពចំនួន ៤នាក់ ទឹកប្រាក់ ៤៨០,០០០រៀល

ថវិកាឧបត្ថម្ភប្រគល់ជូនកម្មករកម្មការនីទាំងអស់មានសរុបមានចំនួន ១,២០០,០០០រៀល៕