• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣១៨,៥០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣១៨,៥០០រៀល ជូនសមាជិកសហជីពចំនួន ៣នាក់ ដូចខាងក្រោម៖

១ ឈ្មោះ ភោគ កុសល់ អត្តលេខ 2344   ផ្នែកដេរB មូលហេតុឪពុកឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ បានទទួលប្រាក់ឧបត្ថម្ភបានពីការរៃអង្គាសចំនួន ១១៨,៥០០រៀល

២ ឈ្មោះ ជៃ អុល អត្តលេខ 0114 ផ្នែកដេរ មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល

៣ ឈ្មោះ ឈន ម៉ាលីស អត្តលេខ 1984 ផ្នែកដេរ A14 មូលហេតុឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីពេទ្យ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល៕