កណ្ដាល៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី លោក ឈៀង រ៉ូដែន និងក្រុមការងារតំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥៥៦,០០០រៀល ជូនសមាជិកសហជីពចំនួន ៣នាក់ ដូចខាងក្រោម៖
១ ឈ្មោះ ព្រីម រចនា ផ្នែកQC មូលហេតុម្ដាយទទួលមរណៈភាព បានទទួលប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៦៧,៨០០រៀល
២ ឈ្មោះ ព្រំ ផល្លា ផ្នែកដេរ ក្រុម11 មូលហេតុវះកាត់ ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ២២៤,២០០រៀល
៣ ឈ្មោះ ព្រំ សឹង្ហ ផ្នែកដេរ ក្រុម1 មូលហេតុលោកយាយទទួលមរណៈភាពបានទទួលប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៦៤,០០០រៀល។
លោក ឈៀង រ៉ូដែន តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ទាំងអស់ដែលបានជួយរំលែកថវិការផ្ទាល់ខ្លួន សម្រាប់ជួយដល់សមាជិកសហជីពយើង និងសូមជូនពរបងប្អូនជួបតែសំណាងល្អ សុខភាពល្អ គ្រប់ពេលវេលា៕