កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ លោកស្រី ចាន់ ផល្លា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៦១០,០០០រៀល ជូនសមាជិកសហជីពឈ្មោះ ជុំ ម៉ៅស្រីអូន អត្តលេខ6526 ផ្នែកវេចខ្ចប់ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន ប្រាក់បានពីការរៃអង្គាសចំនួន ៥៥០,០០០រៀល និងប្រាក់ឧបត្ថម្ភពីសហជីពចំនួន ៦០,០០០រៀល
លោកស្រី ចាន់ ផល្លា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនី ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល្យដល់បងប្អូនបានស្មើៗគ្នា៕