កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ៤២២,៦០០រៀល ជូនសមាជិកចំនួន ២នាក់ រួមមាន៖
១ ឈ្មោះ សួន វិរ: ភេទប្រុស អត្តលេខ២៣៨០៧ ផ្នែកកាវ ក្រុមE៥ មូលហេតុឪពុកបានទទួលមរណៈភាព ថវិការដែលជូនគាត់មានចំនួន ១៨២,១០០រៀល និងទី២ ឈ្មោះ សើ ណារីន អត្តលេខ៧៤៨៤ មូលហេតុម្ដាយទទួលមរណៈភាព ថវិការដែលជូនគាត់មានចំនួន ២៤០,៥០០រៀល។
ក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខ និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលជួយសហការណ៍ជាថវិការផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លាក្នុងការជួយគ្នាទៅវិញទៅមក។ និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករឱ្យបានស្មើៗគ្នា៕