• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កណ្ដាល៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល បានពាំនាំថវិកាឧបត្ថម្ភពីសហជីពទឹកចិត្តកម្មករកម្ពុជា ចំនួន ៤៨០,០០០រៀល ប្រគល់ជូនបងប្អូនកម្មករជាសមាជិកចំនួន ៤នាក់ ដែលទើបរៀបអាពាហ៍ពិពាហ៍ និងមានផ្ទៃពោះ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១២០,០០០រៀល៕