• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់សមាជិកសហជីពចំនួន២រូប មានចំនួនថវិកាសរុប ២២០,០០០រៀល ដូចខាងក្រោម៖

១.ឈ្មោះ ប៉ូ សល់ អត្តលេខៈ៣៦៨៦៥ ក្រុមដេរ C៣ មូលហេតុ៖ ម្ដាយស្លាប់ ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល ថវិកាប្រគល់ជូនគាត់មានចំនួនទឹកប្រាក់ ១១០,០០០រៀល

២.ឈ្មោះ សាយ ឡង់ អត្តលេខៈ៣២៥០៩ ក្រុមទូទៅ  A២ មូលហេតុ៖ ម្ដាយស្លាប់ ស្ថិតនៅភូមិដំរិប ឃុំអភិវឌ្ឈន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ថវិកាប្រគល់ជូនគាត់មានចំនួនទឹកប្រាក់ ១១០,០០០រៀល