• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនគ្រួសារនៃសពជាសមាជិកសហជីព

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានពាំនាំយកថវិកាទៅចូលរួមបុណ្យសពកម្មករម្នាក់ឈ្មោះ នៅ សារីម អត្តលេខ១២៤៧៧ ផ្នែកដេរ ក្រុមC៥ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន៖

១.ថវិការៃអង្គាសមានចំនួន ៦១៨,៥០០រៀល

២.ប្រាក់ខែចុងក្រោយ ១០០ដុល្លា និង ៣១៨,២០០រៀល

៣.លោកនាយកក្រុមហ៊ុន វេនធូរ៉ា ចូលរួរំលែកទុក្ខថវិកាចំនួន ៤០០,០០០រៀល

៤.ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចូលរួមរំលែកទុក្ខថវិកាចំនួន ៤០០,០០០រៀល

ថវិកាសរុបទាំងអស់មានចំនួន ១,៧៣៦,៧០០រៀល និង ១០០ដុល្លា៕