• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេហេច) ឯ.ក បាននាំយកប្រាក់ឧបត្ថម្ភចំនួន ៤២២,៥០០រៀលជូនទៅកម្មការនីម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុ ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេហេច) ឯ.ក បារៃអង្គាសទឹកប្រាក់ចំនួន៤២២,៥០០រៀលជូនកម្មការនីម្នាក់ឈ្មោះ សាយ រ៉ង បម្រើការងារផ្នែកបិទកាវ នៅក្រុម 6 មូលហេតុដោយជួបគ្រោះថ្នាក់ចរាចរណ៌ បែកឆ្អឹងត្រគៀកនិងបាក់កដៃខាងឆ្វេង។

ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេហេច) ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសំណាងល្អគ្រប់ៗគ្នា៕