• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ឹម ឌីណា តំណាងសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន២១៥,៣០០រៀលជូនកម្មការនីម្នាក់ដោយសារគាត់វះកាត់

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគង់ពិសី ខេត្ដកំពង់ស្ពឺ។បានរៃអង្គាសទឹកប្រាក់ចំនួន២១៥,៣០០រៀលជូនដល់កម្មការិនីម្នាក់ឈ្មោះ ម៉ៃ សុខមាន ភេទស្រី អត្តលេខ២៥០៩០០៩ក្រុមទឹកថ្នាំ មូលហេតុដោយសារគាត់វះកាត់កំពុងសម្រាកព្យាបាលជំងឺបន្ថែមនៅផ្ទះ។

ឆ្លៀតឱកាសនោះ លោក អ៊ឹម ឌីណា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពគ្រប់ៗគ្នា៕

相关文章