• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារតំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន២១៧,០០០រៀលជូនទៅដល់កម្មករម្នាក់ដែលគាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន២១៧,០០០រៀលជូនកម្មករម្នាក់ឈ្មោះ លី ជីវ៉ា គាត់ជាកម្មករស៊ីថ្ងៃ អត្តលេខLR6135S មូលហេតុគាត់បានទទួលមរណភាព។ ថវិការទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក។

ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ទាំងអស់ដែលតែងបរិចាកថវិការផ្ទាល់ខ្លួននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបុណ្យកុសលស្មើរៗគ្នា៕