កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្ដីសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចុះចងក្រង និងរៀបចំបោះឆ្នោតបង្កើតសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
លទ្ធិផលនៃការបោះឆ្នោតបង្កើតសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក្នុងនោះបេក្ខភាពដែលមានការគាំទ្រជាថ្នាក់ដឹកនាំមានសមាភាពដូចខាងក្រោមៈ
១.លោក ញ៉ឹម សុខុម ជាប្រធាន
២.លោកស្រី ណុប ស្រីពៅ ជាអនុប្រធាន
៣.លោក ជូ រ៉ាគីន ជាលេខាធិការ
៤.លោក អ៊ីម ខ្លឹង ជាហេរញ្ញិក
ក្រោយពីទទួលបានលទ្ធិផល ក្រុមការងារសហជីពក៏បានរៀបចំឯកសារ ជូនដំណឹងទៅដល់ស្ថាប័នដែលពាក់ព័ន្ធ និងរៀបចំឯកសារចុះបញ្ជិកានៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា សហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បង្កើតឡើងក្នុងគោលបំណងសហការណ៍ការពារផលប្រយោជន៍រួម ស្របច្បាប់ របស់កម្មករនិយោជិត និងនិយោជក ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យវាយនភ័ណ្ឌកាត់ដេរ និងតម្បាញស្រោមជើង នៅកម្ពុជាអោយកាន់តែមានការរីកចំរើនជាលំដាប់ និងរួមចំណែកបង្កើនផលិតភាព ព្រមទាំងគុណភាពអោយកាន់តែប្រសើរបន្ថែមទៀត៕