• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅរោងចក្រ វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សែ ចិត្ត មន្ត្រីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។

សមាជិកដែលទទួលបានថវិការឧបត្ថម្ភមានចំនួន ៤នាក់ ដែលទើបនឹងសម្រាលកូនរួច។ ដោយក្នុងម្នាក់ទទួលបានថវិកាឧបត្ថម្ភចំនួន ១០០,០០០រៀល។ សរុបទឹកប្រាក់មានចំនួន ៤០០,០០០រៀល៕