• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចំនួន ១,២០០,០០០រៀល

កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោក សែ ចិត ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែដី  ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនបងប្អូនកម្មករដែលទើបរៀបអាពាហ៍ពិពាហ៍, ទើបសម្រាលកូនរួច និងអ្នកមានជម្ងឺធ្ងន់ សរុបមានចំនួន ១០នាក់ ស្មើទឹកប្រាក់សរុប ១,២០០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ១២០,០០០រៀល។