• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ពុធ និងក្រុមការងារតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ បានរៃអង្គាសទឹកប្រាក់សរុបចំនួន២១១,២០០រៀលជូនដល់កម្មការនីម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានរៃអង្គាសទឹកប្រាក់ចំនួន២១១,២០០រៀលជូនកម្មការនីម្នាក់ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។ ថវិការទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍។

នាឱកាសនោះលោក សែ ពុធ និងក្រុមការងារតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែបរិច្ចាកថវិការផ្ទាល់ខ្លួននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ៗគ្នា៕

相关文章