• English
  • ភាសាខ្មែរ
  • Chinese

លោក អ៉ឹម ស៊ីថេង ប្រធានសហជីពកំលាំងចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ២១៨,៨០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក អ៉ឹម ស៊ីថេង ប្រធានសហជីពកំលាំងចិត្តកម្មករកម្ពុជា និងក្រុមការងារ ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិការៃអង្គាសមកជូនកម្មករម្នាក់ឈ្មោះ ម៉ុល ស្រីមុំ អត្ថលេខ ២០៨៦៤ ដែលឪពុករបស់គាត់ទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រេស ឃុំក្រាំងស្រាយ ស្រុកឈូក ខេត្តកំពត ថវិកាត្រូវជូនគាត់មានចំនួន ២១៨,៨០០រៀល៕