• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ុំភារះ និង លោក សៅ វណ្ណី តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានធ្វើការរៃអង្គាសថវិការជូនសមាជិកដែលម្ដាយបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី​ ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១២០,៥០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ហុង  ហាន ភេទស្រី អត្តលេខ ZC 0614 នៅផ្នែកខ្សែទឹកហូរ ដែលមូលហេតុដោយសារតែគ្រួសាររបស់គាត់ត្រូវជាម្ដាយបានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក

ឆ្លៀតឱកាសនោះលោក អ៊ុំភារះ និងលោក សៅ វណ្ណី តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ និង សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ទាំងអស់ដែលដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លារបស់បងប្អូននិងសូមជូនបុណ្យកុសលទៅដល់បងប្អូនកម្មករកម្មការិនីទាំងអស់បានស្មើៗគ្នាផង៕