• English
  • ភាសាខ្មែរ
  • Chinese

លោក អ៉ឹម ឌីណា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ៣២៩,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោក អ៉ឹម ឌីណា និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកប្រាក់រៃអង្គាស និងប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព ឈ្មោះផុន វ៉ាង ផ្នែកតុកាត់ ដែលគាត់បានគ្រោៈថ្នាក់ចរាចរណ៍។ ទឹកប្រាក់ឧបត្ថម្ភមានចំនួនសរុប៣២៩,០០០រៀល៕