កណ្ដាល៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល បានយកថវិកាឧបត្ថម្ភជូនបងប្អូនកម្មករដែលជាសមាជិកសហជីព នៅក្នុងនោះមានអ្នករៀបអាពាហ៍ពិពាហ៍ ១នាក់ និងសម្រាលកូន ១នាក់ផងដែរ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១០០,០០០រៀល។ សរុបថវិកាឧបត្ថម្ភមានចំនួន ២០០,០០០រៀល៕