• English
  • ភាសាខ្មែរ
  • Chinese

តំណាង ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ៣២២,៧០០រៀល ជូនកម្មករប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹម អេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោក សែ ចិត និងក្រុមកាងារ តំណាង ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិវាលវង ឃុំសែនដី ស្រុកសំរោងទង កំពង់ស្ពឺ បានចុះសួរសុខទុក្ខកម្មការិនីម្នាក់ឈ្មោះ ហ៊ុន ចាន់រ៉ា អត្តលេខ១២៤០០ ផ្នែកដេរPE(B.C) ដោយសារកូនរបស់គាត់មានជំងឺធ្ងន់ធ្ងរ(សង្គ្រោះបន្ទាន់) កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត  និងបានពាំនាំនូវថវិការៃអង្គាសជូនគាត់ផងដែរ ថវិកាប្រគល់ជូនគាក់មាន ចំនួនទឹកប្រាក់សរុប ៣២២,៧០០រៀល៕